កិច្ចព្រមព្រៀងសេវាកម្ម
www.loda.com.kh ផ្តល់សេវាកម្មដល់អតិថិជនទូទៅដោយភាពស្មោះត្រង់ មុននឹងប្រើប្រាស់សេវាកម្មរបស់គេហទំព័រយើងខ្ញុំសូមសមាជិកទាំងអស់អានលំអិតនូវ
《កិច្ចព្រមព្រៀងសេវាកម្មគេហទំព័រ》ប្រសិនបើលោក/អ្នកយល់ព្រម សូមចុចប៉ូតុង"យល់ព្រម"។ កិច្ចព្រមព្រៀងនេះបរិយាយដោយលំអិតនូវគោលការណ៍ដែលសមាជិកប្រើប្រា
ស់សេវាកម្មគេហទំព័រយើងខ្ញុំត្រូវគោរព និងលក្ខខណ្ឌអនុគ្រោះដែលទទួលបាន។ ប្រសិនបើលោក/អ្នកមានចម្ងល់ សូមទំនាក់ទំនងយើងខ្ញុំតាមរយៈservice@loda.com.kh
ទន្ទឹមនឹងនោះយើងខ្ញុំស្វាគមន៍នូវមតិនិងយោបល់ដ៍មានតម្លៃរបស់លោក/អ្នក។
I.ការចុះឈ្មោះសមាជិក
1. ការចុះឈ្មោះដោយឥតគិតថ្លៃ
2. ការបំពេញទិន្នន័យ
1)បំពេញទិន្នន័យផ្ទាល់ខ្លួនដែលត្រឹមត្រូវ ពិតប្រាកដ មានសុពលភាព ដើម្បីឲ្យគេហទំព័រយើងខ្ញុំអាចទំនាក់ទំនងលោក/អ្នកទាន់ពេលវេលា និងអាចផ្តល់សេវាកម្មឲ្យកាន់តែរហ័ស។
ប្រសិនបើសមាជិកផ្តល់ទិន្នន័យដែលរូមមានពត៌មានមិនត្រឹមត្រូវ ឬសមាជិកមានចេតនាអាក្រក់ គេហទំព័រយើងខ្ញុំរក្សាសិទ្ធិបញ្ឈប់សិទ្ធិប្រើប្រាស់គេហទំព័ររបស់សមាជិកនោះ។
2)គេហទំព័រយើងខ្ញុំនឹងបញ្ជូនត្រលប់នូវពត៌មានរបស់សមាជិកតាមរយៈអ៊ីម៉េល សូមលោក/អ្នកយកចិត្តទុកដាក់ពិនិត្យ។
3.គណនី លេខសម្ងាត់និងសុវត្ថិភាពរបស់សមាជិក
1)គណនីសមាជិករបស់គេហទំព័រយើងខ្ញុំគឺជាអាស័យដ្ឋានអ៊ីម៉េលរបស់លោក/អ្នក លេខសម្ងាត់ចូលគឺជាលេខសម្ងាត់ដែលលោក/អ្នកបានកំនត់នៅពេលការចុះឈ្មោះសមាជិក
សូមលោក/អ្នករក្សាទុកជាសម្ងាត់។
2)ប្រសិនបើសមាជិករកឃើញការលួចប្រើគណនីដោយខុសច្បាប់ឬកើតមានស្ថានភាពចន្លោះប្រហោងនៃសុវត្ថិភាព សូមផ្តល់ដំណឹងដល់គេហទំព័រយើងខ្ញុំជាបន្ទាន់។
II.សមាជិកដែលមានទង្វើដូចខាងក្រោមនឹងត្រូវរំលាយសមាជិកភាព
1)ការបំពានលក្ខខណ្ឌចុះឈ្មោះ
2)ផ្តល់ទិន្នន័យផ្ទាល់ខ្លួនមិនពិត
3)សមាជិកមានទង្វើធ្វើឲ្យខូចប្រយោជន៍ក្រុមហ៊ុន ទង្វើនេះរួមមានតែមិនត្រូវបានកំណត់ចំពោះការផ្សព្វផ្សាយពត៌មានអវិជ្ជមានមិនពិតរបស់ក្រុមហ៊ុន
បញ្ចូលទឹកប្រាក់ដែលមានគំនិតអាក្រក់។ល។
4)ទង្វើបំពាននឹងច្បាប់ បទបញ្ញត្តិនៃប្រទេសចិននិងប្រទេសទីតាំងឬតំបន់ បំពាននឹងបញ្ញត្តិទាក់ទងនឹងអ៊ិនធើណិត
5)ប្រើប្រាស់គណនីសមាជិកក្នុងការលក់និងការលក់ដេញថ្លៃ។ល។ យកគណនីសមាជិកជាទំនិញក្នុងការជួញដូរ
6)ការឲ្យខ្ចី ផ្ទេរគណនីសមាជិកទៅឲ្យសមាជិកដទៃ ដែលមិនសមស្របនឹងសិទ្ធិប្រើប្រាស់របស់សមាជិក
7)ទទួលបានគណនីសមាជិកតាមរយៈការលួចបន្លំលេខសម្ងាត់ដែលជាមធ្យោបាយមិនត្រឹមត្រូវផ្សេងៗ
8)មិនគោរពគោលនយោបាយទូទាត់របស់គេហទំព័រ
III.គោលការណ៍ឯកជនភាពនៃសមាជិក
Lodaយកចិត្តទុកដាក់លើឯកជនភាពរបស់សមាជិក ការគោរពឯកជនភាពរបស់សមាជិកគឺជាគោលនយោបាយមូលដ្ឋានមួយរបស់គេហទំព័រយើងខ្ញុំ។ ពត៌មានចុះឈ្មោះរបស់លោក/
អ្នកនិងទិន្នន័យទាក់ទិនផ្សេងៗរបស់លោក/អ្នកដែលគេហទំព័ររក្សាទុកនឹងទទួលបានការការពារពីច្បាប់ពាក់ព័ន្ធនឹងឯកជនភាពនៃប្រទេសចិន។ការគោរពសមាជិក គេហទំព័រយើងខ្ញុំត្រូវមានការយល់
ព្រមពីសមាជិក ទើបអាចកែប្រែពត៌មានផ្ទាល់ខ្លួនរបស់សមាជិក។
1)ការគោរពសមាជិក គេហទំព័រយើងខ្ញុំត្រូវមានការយល់ព្រមពីសមាជិក ទើបអាចកែប្រែពត៌មានផ្ទាល់ខ្លួនរបស់សមាជិក។
2)គេហទំព័រយើងខ្ញុំនឹងមិនបង្ហាញពត៌មានបុគ្គលរបស់សមាជិក វៀរលែងតែករណីខាងក្រោម៖
• សមាជិកផ្តល់សិទ្ធិឲ្យគេហទំព័រយើងខ្ញុំបង្ហាញពត៌មានទាំងនេះ។
• នីតិវិធីនិងច្បាប់តំរូវឲ្យគេហទំព័រយើងខ្ញុំផ្តល់ពត៌មានផ្ទាល់ខ្លួនរបស់សមាជិក
• ក្នុងស្ថានភាពបន្ទាន់ដើម្បីការពារសុវត្ថិភាពឯកជនភាពរបស់បុគ្គលនិងសាធារណជន។
• អនុលោមទៅនឹងតំរូវការពាក់ព័ន្ធផ្សេងៗ។
IV.ការជួញដូរ
នៅពេលដែលសមាជិកធ្វើការទិញទំនិញនៅក្នុងគេហទំព័រយើងខ្ញុំ ត្រូវគោរពនូវបទបញ្ជាដូចខាងក្រោម
1).ការបញ្ជាទិញ តម្លៃនិងការទូទាតតម្លៃផលិតផលឬសេវាកម្ម លក្ខខណ្ឌទូទាត់និងការដឹកបញ្ជូន ត្រូវយោងតាមកិច្ចសន្យាលាយលក្ខអក្សររបស់គេហទំព័រ Loda ជាគោល
2).ភាពជាម្ចាស់និងហានិភ័យភាពជាម្ចាស់និងហានិភ័យនៃទំនិញត្រូវបានផ្ទេរទៅអ្នកទិញនៅពេលទំនិញត្រូវបានប្រគល់ទៅឲ្យអ្នកទិញឬអ្នកទទួលទំនិញដែលបានកំណត់។
a.ការធានាគុណភាពការធានាគុណភាពនៃទំនិញដែលយើងជួយទិញត្រូវបានផ្តល់ដោយអ្នកលក់ទំនិញLodaមិនផ្តល់ការធានាចំពោះគុណភាពទំនិញ
មានតែរ៉ាប់រងកាតព្វកិច្ចសម្របសម្រួល ទំនាក់ទំនងរវាងសមាជិកនិងអ្នកលក់ទំនិញ។
b.ការចាត់ចែងការបង្វិលសង និង ការផ្លាស់ប្តូរនៃទំនិញដើម្បីធានាសុវត្ថិភាពការទិញទំនិញរបស់លោក/អ្នក ដំណាក់កាលនីមួយៗនៃការទិញទំនិញរបស់លោក/អ្នកនៅលើ
គេហទំព័រ Loda សុទ្ធតែមានបទដ្ឋានពាក់ព័ន្ធ រួមមានការបង្វិលសងនៃទំនិញនិងការផ្លាស់ប្តូរទំនិញ ឬការបង្វិលសង ប្រាក់។ ដោយហេតុតែរាល់អ្នកលក់ទំនិញ/
អ្នកផលិតសុទ្ធតែមានវិធីនិងគោលការណ៍សេវាកម្មដោះស្រាយគុណភាពទំនិញក្រោយពេលលក់ទំនិញផ្សេងៗគ្នា យើងមិនអាចធានាថាអ្នកលក់អាចបំពេញតម្រូវ ការរបស់លោក/
អ្នកបានយ៉ាងពេញលេញ ប៉ុន្តែគេហទំព័រ Loda សន្យាថាប្រឹងប្រែង 100% ដើម្បីទាមទារផលប្រយោជន៍របស់លោក/អ្នក ឲ្យលោក/អ្នកពេញចិត្ត។
C .ដំណើរការស្នើសុំការបង្វិលសងឬ ផ្លាស់ប្តូរទំនិញ
•តាមរយៈអ៊ីម៉េល ផ្ញើអ៊ីម៉េលមកសេវាអតិថិជនរបស់Lodaតាមរយៈservice@loda.com.khរៀបរាប់អំពីបញ្ហារបស់ទំនិញព្រមទាំងរូបថតកញ្ចប់ទំនិញ រូបថតទំនិញជាក់ស្តែង។ល។
•យើងខ្ញុំនឹងឆ្លើយតបក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃធ្វើការ ព្រមទាំងផ្តល់នូវដំណោះស្រាយ(រួមមានប៉ុន្តែមិនកំណត់ចំពោះការសងប្រាក់ការបង្វិលសងនិងការផ្លាស់ប្តូរទំនិញ និងវិធានការផ្សេងទៀត)
3).គោលនយោបាយការបង្វិលសងប្រាក់និងទំនិញ
មូលហេតុសងប្រាក់
| បំពេញលក្ខខណ្ឌ
| ជម្រើស
| លក្ខខណ្ឌតម្រូវ
| លទ្ធផលដោះស្រាយ
|
ទំនិញដែលមកដល់មិនសមស្របនឹងការពណ៌នាលើគេហទំព័រ ឬគុណភាពទំនិញមានបញ្ហាមិនអាចប្រើប្រាស់បាន
| 1. ទំនិញដែលមានតម្លៃខ្ពស់
| ការបង្វិលសងប្រាក់និងទំនិញ
| a. ទំនិញត្រូវបានបង្វិលទៅវិញ
| ការបង្វិលសងប្រាក់គ្រប់ចំនួន
|
2. កាលបរិច្ឆេទនៃការទទួលនៃទំនិញ
ក្នុងរយៈពេលបីថ្ងៃ
| b.មិនចាំបាច់រ៉ាប់រងថ្លៃដឹកជញ្ជូនការបង្វិលទំនិញទៅវិញ
|
3. ទំនិញដែលមិនទាន់បានប្រើ
| ការផ្លាស់ប្តូរទំនិញ
| a. ទំនិញត្រូវបានបង្វិលទៅវិញ
| ទទួលបានទំនិញថ្មីមួយ
|
| b.មិនចាំបាច់រ៉ាប់រងថ្លៃដឹកជញ្ជូនសំរាប់ទំនិញដែលបង្វិលទៅវិញ
|
1. ទំនិញដែលមានតម្លៃទាប
| ការបង្វិលសងប្រាក់និងទំនិញ
|
| ការបង្វិលសងប្រាក់គ្រប់ចំនួន
|
2.កាលបរិច្ឆេទនៃការទទួលនៃទំនិញ
ក្នុងរយៈពេលបីថ្ងៃ
| a. ទំនិញត្រូវបានបង្វិលទៅវិញ
|
3. ទំនិញដែលមិនទាន់បានប្រើ
|
|
ការបង្វិលសងទំនិញដោយគ្មានហេតុផល (បើទោះទំនិញគ្មានបញ្ហាគុណភាពណាមួយ)
| 1.សំបកវេចខ្ចប់ទំនិញនៅល្អ និងទំនិញ
មិនត្រូវបានប្រើ
| ការបង្វិលសងប្រាក់និងទំនិញ
| a. ទំនិញត្រូវបានបង្វិលទៅវិញ
| ការបង្វិលសងប្រាក់គ្រប់ចំនួន
|
2.កាលបរិច្ឆេទនៃការទទួលនៃទំនិញ
ក្នុងរយៈពេលបីថ្ងៃ
| b.រ៉ាប់រងថ្លៃដឹកជញ្ជូនសំរាប់ទំនិញដែលបង្វិលទៅវិញ
|
ទំនិញអាចប្រើបានជាធម្មតាប៉ុន្តែមានការខូចខាតបន្តិចបន្តូច
| កាលបរិច្ឆេទនៃការទទួលនៃទំនិញក្នុងរយៈពេលបីថ្ងៃ
| ការបង្វិលសងប្រាក់និងទំនិញ
| a. អតិថិជនអាចរក្សាទំនិញដើម
| a.ទទួលបានការបង្វិលសងប្រាក់មួយចំនួននៃតម្លៃទំនិញ
|
b. ជ្រើសរើសការបង្វិលសងប្រាក់មួផ្នែក
|
សេចក្តីណែនាំពិសេស
អនុលោមតាមច្បាប់បញ្ញត្តិដែលពាក់ព័ន្ធ ផលិតផលអាហារនិងផលិតផលអាហារសុខភាពជាទំនិញពិសេស ក្រោយពេលលក់ក្រៅពីបញ្ហាគុណភាពនឹងមិនការបង្វិលសងទំនិញនោះទេ។
ដើម្បីធានានូវសុវត្ថិភាពចំណីអាហារ នៅពេលទទួលទំនិញជាចំណីអាហារ សូមលោក/អ្នកធ្វើការពិនិត្យឲ្យល្អិតល្អន់នូវទំនិញនិងរយៈពេលធានាគុណភាព នៅពេលដែលលោក/
អ្នកចុះហត្ថលេខាទទួលទំនិញរួចនឹងពុំមានការបង្វិលសងទំនិញនោះឡើយ វៀរលែងតែទំនិញដែលមានបញ្ហាគុណភាពដែលប្រកាសដោយទីភ្នាក់ងារអធិការកិច្ចត្រួតពិនិត្យចំណីអាហារនៃប្រទេសជាតិ។
ទំនិញដែលមានតម្លៃខ្ពស់សំដៅលើទំនិញដែលតម្លៃលក់នីមួយៗលើសពី១០០០យ័ន
ថ្លៃដឹកជញ្ជូនទំនិញដែលបង្វិលសងទៅវិញតម្រូវឲ្យអតិថិជនបង់ជាមុន ព្រមទាំងរក្សាទុកនូវវិក័យប័ត្រដឹកជញ្ជូនដែលពាក់ព័ន្ធ ដើម្បីអនុវត្តដំណើរការស្នើសុំទូទាត់ថ្លៃដឹកជញ្ជូន។
ការបង្វិលសងទំនិញដោយគ្មានហេតុផល ប្រសិនបើនៅក្នុងដំណើរការដឹកជញ្ជូនទំនិញត្រឡប់ទៅវិញមានការខូចខាត តម្លៃខូចខាតត្រូវរ៉ាប់រងដោយអ្នកទិញ។
4)ផ្សេងៗ
ស្របពេលនឹងការបញ្ជាទិញ សមាជិកចាំបាច់ត្រូវទទួលខុសត្រូវចំពោះភាពជាក់ស្តែងនៃទំនិញនិងពត៌មានផ្សេងៗដែលពាក់ព័ន្ធក្នុងប័ណ្ណបញ្ជាទិញ។
V.ការបញ្ចប់សេវាកម្ម
សមាជិកឬ Loda អាចផ្អែកលើស្ថានភាពជាក់ស្តែងបញ្ឈប់សេវាកម្មគេហទំព័រគ្រប់ពេល។ Lodaបញ្ឈប់សេវាកម្មគ្រប់ពេលដោយពុំចាំបាច់ទទួលខុសត្រូវចំពោះបុគ្គលណាម្នាក់ឬតតិយជនឡើយ។
ប្រសិនបើសមាជិកមិនយល់ស្របនឹងសំណើណាមួយនៃសេវាកម្ម ឬការកែប្រែលក្ខខណ្ឌខាងក្រោយ ឬក៏មិនពេញចិត្តនឹងសេវាកម្មចុះឈ្មោះសមាជិករបស់Lodaសមាជិកអាចប្រើប្រាស់សិទ្ធិទាមទារខាងក្រោម៖
1)ឈប់ប្រើប្រាស់សេវាកម្មចុះឈ្មោះសមាជិករបស់Loda
2)សមាជិកបញ្ចប់ការប្រើប្រាស់សិទ្ធិចុះឈ្មោះរបស់Loda
3)ជូនដំណឹងដល់Lodaបញ្ឈប់សេវាកម្មចំពោះសមាជិកនោះ
ក្រោយពេលបញ្ចប់សេវាកម្ម សិទ្ធិប្រើប្រាស់សេវាកម្មចុះឈ្មោះសមាជិករបស់ Loda របស់សមាជិកនឹងត្រូវបញ្ឈប់ភ្លាម។ ទន្ទឹមនឹងនោះ Lodaនឹងមិនរ៉ាប់រងកាតព្វកិច្ចនិងភារកិច្ចចំពោះសមាជិកនោះទៀតឡើយ។
VI.មិនរាប់បញ្ចូលការធានា
Lodaបញ្ជាក់ចំពោះសមាជិកដែលចូលរូមសកម្មភាពរបស់ Loda មិនមានផ្តល់ការធានាប្រភេទណាមួយ ទោះជាជាក់លាក់ឬកំបាំង។ ទោះជាយ៉ាងណាការធានាសមរម្យចំពោះការធានាកំបាំង
បែបពាណិជ្ជកម្ម គោលបំណងជាក់លាក់និងមិនរំលោភលើបទបញ្ញត្តិមិនត្រូវបានកំរិត។ Lodaមិនផ្តល់ការធានាចំពោះភាពទាន់ពេលវេលា និងសុវត្ថិភាពនៃសេវាកម្ម ក៏មិនផ្តល់ការធានាចំពោះភាពជាក់
លាក់ ទាន់ពេលនិងការផ្ញើទៅដោយរលូននៃពត៌មាន។ សមាជិកបានយល់និងទទួលយករាល់ទិន្នន័យ (ដោនឡូតឬទទួលបានសេវាកម្មតាមរយៈការចុះបញ្ជីជាសមាជិកLoda)អាស្រ័យលើសមាជិក
ផ្ទាល់ ព្រមទាំងរ៉ាប់រងនូវហានិភ័យនិងការទទួលខុសត្រូវចំពោះការខូចខាតនៃប្រព័ន្ធឬបាត់បង់ទិន្នន័យ។ សមាជិកមិនបានទទួលរាល់មតិឬព័តមានអំពីការធានាតាមការនិយាយប្រាប់ឬតាមសរសេរជា
លាយលក្ខណ៍អក្សរពីLoda។
VII.សេចក្តីថ្លែងការណ៍កម្មសិទ្ធិបញ្ញា
រាល់មាតិកាដែលផ្តល់ដោយគេហទំព័រLoda ដូចជាអត្ថបទ រូបថត រូបភាព វីឌីអូ កម្មវិធី។ល។ជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយើងខ្ញុំ។ ទន្ទឹមនឹងនេះ ការរក្សាសិទ្ធិ ប៉ាតង់ ពាណិជ្ជសញ្ញា និងសិទ្ធិជាម្ចាស់ផ្សេងៗដែលពាក់ព័ន្ធនឹងគេហទំព័រយើងខ្ញុំ សុទ្ធតែជាទ្រព្យសម្បត្តិរបស់គេហទំព័រយើងខ្ញុំ ដែលត្រូវបានការពារដោយ 《ច្បាប់ពាណិជ្ជសញ្ញា》និង《ច្បាប់រក្សាសិទ្ធិ》និងច្បាប់រក្សាសិទ្ធិអន្តរជាតិផ្សេងៗដែលពាក់ព័ន្ធ។ លុះត្រាតែមានការកំណត់ផ្សេងនៃច្បាប់ប្រទេសចិន រាល់សហគ្រាសឬបុគ្គលមិនមានសិទ្ធិចម្លង ដោនឡូត បញ្ជូន ផលិតឡើងវិញនូវមាតិកាណាមួយនៃគេហទំព័រយើងខ្ញុំ ក៏មិនត្រូវផ្តល់ឲ្យតតិយជនប្រើប្រាស់ ដោយមិនមានការយល់ព្រមពីគេហទំព័រយើងខ្ញុំ ពុំនោះសោតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការរំលោភលើសេចក្តីថ្លែងការណ៍ខាងលើ បណ្តាលឲ្យក្រុមហ៊ុនរងការខាតបង់ ក្រុមហ៊ុននឹងទាមទារកាតព្វកិច្ចផ្លូវច្បាប់ជាធរមាន។
VIII.ការបដិសេធ
គេហទំព័រយើងខ្ញុំមានកាតព្វកិច្ចធានាឲ្យបាននូវដំណើរការគេហទំព័រជាប្រក្រតីតាមបច្ចេកទេស ព្យាយាមជៀសវាងការអាក់ខាននៃសេវាកម្ម ឬកំរិតការអាក់ខានឲ្យស្ថិតក្នុងរយៈពេលខ្លីបំផុត
ដើម្បីធានាថាសកម្មភាពជួញដូរនៅលើគេហទំព័ររបស់សមាជិកអាចប្រព្រឹត្តិទៅបានយ៉ាងរលូន។ ប៉ុន្តែគេហទំព័រយើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះលក្ខខណ្ឌដូចខាងក្រោម៖
1) ការបែកធ្លាយនៃទិន្នន័យផ្ទាល់ខ្លួនឬការខាតបង់ផ្សេងៗ ដោយសារការបាត់បង់នូវលេខសំងាត់ បណ្តាលមកពីការរក្សាទុកមិនប្រុងប្រយ័ត្នរបស់សមាជិក។
2)ប្រធានសក្តិណាមួយដូចជាការវាយប្រហាររបស់hacker ការរាតត្បាតឬវាយលុកនៃមេរោគកុំព្យូទ័រ ឬការបិទជាបណ្តោះអាសន្នដោយសារការគ្រប់គ្រងពីសំណាក់រដ្ឋាភិបាល។ល។
ដែលជះឥទ្ធិពលដល់ប្រត្តិការទូទៅរបស់គេហទំព័រ បណ្តាលឲ្យមានការដួលរលំឬមិនអាចដំណើរប្រក្រតីនៃគេហទំព័រ ជាហេតុនាំឲ្យការជួញដូរលើគេហទំព័រមិនអាចសម្រេចបានឬបាត់បង់នូវពត៌មាន
កំណត់ត្រាពាក់ព័ន្ធផ្សេងៗ។
3)ការមិនអាចប្រើប្រាស់សេវាកម្មរបស់គេហទំព័រយើងខ្ញុំ ឬ ការរងការបាត់បង់ផ្សេងៗបណ្តាលមកពីការផ្តល់នូវពត៌មានមិនត្រឹមត្រូវ មិនពេញលេញ មិនពិត។ល។
ជាបន្ទុករបស់សមាជិកដែលផ្តល់ពត៌មានមិនត្រឹមត្រូវនោះដោយផ្ទាល់។
4)ក្រុមហ៊ុនយើងខ្ញុំគ្រាន់តែជាអ្នកផ្តល់សេវាកម្មបញ្ជូនបន្តសំរាប់អាជីវកម្មដឹកជញ្ជូនអន្តរជាតិប៉ុណ្តោះ។ ប្រសិនបើមានការបាត់បង់ឬខូចខាតទំនិញ លោក/អ្នកអាចពឹងពាក់ឲ្យ Loda
ធ្វើការទាមទារសំណងពីភាគីដឹកជញ្ជូន តម្លៃនៃសំណងអាស្រ័យទៅលើមូលដ្ឋាននៃសំណងរបស់ភាគីដឹកជញ្ជូន។
5)ការខាតបង់បណ្តាលមកពីប្រធានសក្តិនៃច្បាប់បញ្ញត្តិផ្សេងៗ
ចំនុចចំណាំសំខាន់:
ការណាមានប្រើពាក្យខុសឬមានការយល់ច្រឡំ សូមមើលតាមភាសាចិន www.loda.com.kh គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សិទ្ធិនៃការបកស្រាយលើលក្ខខណ្ឌទាំងអស់។