ice boxតុរៀនរបាំងខោមើលស្លៀកពាក់ការជួសជុលឡេការពារកម្តៅព្រះអាទិត្យសំលៀកបំពាក់របាំងរបាំងប្រដាប់ក្មេងលេងស្បែកជើងកាបូបស្ត្រីមើលSkirtcar cameraCrocsកាបូបអ្នកគាំទ្រខ្សែដៃស្បែកជេីងBtsអាវបុុរសគ្រឿងអលង្ការវាគ្មិនខោខូវប៊យសត្វពាក់កុមារនាឡិកា
ទំព័រដើម > សេចក្តីប្រកាស
ការណែនាំវិធីទិញទំនិញរបស់Loda
1.ចិនមានពាក្យចាស់មួយបានពោលថា គុណភាពទំនិញតាមតំលៃ ប៉ុន្តែមិនមែនគ្រប់ទំនិញទាំងអស់សុទ្ធសឹងតែល្អដូចអ្វីដែរចង់បាននោះទេ ព្រោះតែការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យទីផ្សារអេឡិចត្រូនិច បានធ្វើអោយបានអ្នកលក់មួយចំនួនធ្វើការក្លែងបន្លំដោយដាក់បញ្ចូលទំនិញដែលមិនល្អចូលជាមួយ។ចូលរួមជាមួយLodaទាំងអស់គ្នាដើម្បីស្វែងរកទំនិញដែលមានតំលៃធូរថ្លៃនិងមានគុណភាពទាំងអស់គ្នា។
1.1 តារាងទទួលបានភាពជឿជាក់របស់ហាងលក់ទំនិញ
រាល់ការជោគជ័យក្នុងការទិញទំនិញនៅTaobaoម្តងៗនិងមានការវាយតំលៃមួយ។ភាពជឿជាក់របស់ហាងលក់ទំនិញគឺសន្សំចេញពីការទិញទំនិញ គឺនៅពេលទិញទំនិញបានសំរេចនិងមានការវាយតំលៃរបស់អ្នកទិញ។ ការវាយតំលៃរបស់អ្នកទិញគឺ “ល្អ” “ល្មម” “អន់” នៅពេលទទួលបានវាយតំលៃល្អ និងទទួលបាន១ពិន្ទុ។ ល្មមគឺមិនត្រូវបានទទួលពិន្ទុទេ ។ អន់នឹងទទួលបានដកពិន្ទុចំនួន១ពិន្ទុ។ ភាពជឿជាក់របស់ហាងលក់ទំនិញកាន់តែខ្ពស់ នោះទំនិញដែលទទួលការទុកចិត្តលើទំនិញក៏ខ្ពស់តាមនោះផងដែរ។នៅពេលទិញសូមពិនិត្យអោយបានច្បាស់នូវឋានៈរបស់ហាង។ នៅពេលឋានៈរបស់ហាងកាន់តែទាប នោះមានន័យថាទំនិញដែលហាងនោះលក់ក៏អន់តាមនោះផងដែរ។ ឋានៈរបស់ហាងទាបគឺអាចផ្ញើទំនិញខុសច្រើន ។ គួរតែកុំទិញទំនិញពីហាងនេះ។
1.2 ពិនិត្យWangWangមើលថាតើមានOnlineទេ
ពណ៌ខៀវតំណាងថាអ្នកលក់នៅOnlineពណ៌ប្រផេះតំណាងថាអ្នកលក់មិននៅOnline ដូច្នេះគឺយើងមិនអាចទាក់ទងអ្នកលក់បានឡើយ 90%អ្នកលក់មិនបញ្ចេញទំនិញទេ ងាយស្រួលនិងការបរាជ័យក្នុងការទិញ។ទទួលបាន 0ពិន្ទុនៃ ភាពជឿជាក់របស់ហាងលក់ទំនិញនោះ គឺយើងខ្ញុំសន្មត់ថាការទិញបរាជ័យដោយស្វ័យប្រវត្ត។
1.3,រូបភាពគ្រាន់តែជាការបង្ហាញ ទំនិញជាក់ស្តែងទើបយកជាការ
ក្តីស្រមៃនឹងការពិតគឺមានភាពខុសគ្នា នេះគឺជារឿងធម្មតា។ហើយទំនិញជាក់ស្តែងក៏មានភាពខុសគ្នាជាមួយរូបភាពផងដែរបើតាមការវាយតំលៃរបស់អ្នកទិញពីtaobao។ហើយទំនិញខ្លះដូចរូបភាពតែនៅពេលស្លៀកពាក់ចេញមកក៏មានអារម្មណ៌ថាប្លែកដោយទៅតាមបុគ្គលផងដែរ។រូបភាពដែលដាក់បង្ហាញលើវេបសាយTaobaoគឺត្រូវបានថតរូបដោយជាងដ៏ជំនាញនិងឆ្លងកាត់កំព្យូទ័រកែឆ្នៃព្រមទាំងបន្ថែមពណ៌ដែលបណ្ដាលអោយទំនិញពិតប្រាកដខុសពីរូបភាព។សូមអតិថិជនទាំងអស់ពិនិត្យអោយបានលំអិតនូវត្រង់កន្លែងការវាយតំលៃដែលមានការបង្ហោះរូបភាពពីអ្នកប្រើប្រាស់ដែលមិនត្រូវបានតាត់ត ប្រសិនលោកអ្នកពិនិត្យឃើញខុសគ្នាខ្លាំងពីការពិត និងមានការរិះគន់មិនល្អច្រើន នោះសូមកុំកម្ម៉ងទិញអី។
1.4,ទំនិញបាតឃ្លាំង ទំនិញមួយទឹក
ប្រសិនលោកអ្នកឃើញអក្សរដូចខាងលើនេះមានន័យថាទំនិញមានការខូចខាតស្នាកស្នាម និង ទំនិញមួយទឹកគឺពុំអាចធានាគុណភាពបានទេ ។ប្រសិនបើសំរាប់អ្នកចង់ទិញទំនិញថ្មី សូមកុំទិញទំនិញនៅហាងប្រភេទនេះឡើយ។ហាងប្រភេទនេះគឺមិនមានការធានាដូរឬពេលដូរអ្នកទិញត្រូវចេញប្រាក់សំរាប់ថ្លៃដឹកជញ្ចូន។
1.5,ទំនិញពិតនឹងក្លែងក្លាយ
ទំនិញម៉ាកល្បីៗនៅលើ Taobao មាន 90% គឺជាម៉ាកក្លែងក្លាយ, ប៉ុន្តែមិនមែនមានន័យថា ម៉ាកទំនិញទាំងអស់គឺក្លែងក្លាយនោះទេគឺអាស្រ័យទៅលើ ចក្ខុវិស័យផ្ទាល់ខ្លួននិងសំណាង, ប្រសិនបើអ្នកនៅតែទទូចទិញទំនិញមានតម្លៃនៅលើ Taobao ឧទាហរណ៍: ទំនិញម៉ាក, មាសនិងប្រាក់ គ្រឿងអលង្ការ, ថ្នាំពេទ្យ, ឧបករណ៍វេជ្ជសាស្រ្តនិងទូរស័ព្ទដៃ យើងទទួលខុសត្រូវតែទៅលើការជួយទិញ ប្រសិនបើទិញប៉ះទំនិញក្លែងក្លាយឬទំនិញមានបញ្ហា យើងមិនទទួលខុសត្រូវលើគុណភាពនោះទេ , ប្រសិនបើអ្នកចង់ទិញទំនិញទាំងនោះ អ្នកគួរពិចារណាទៅលើវេបសាយ T-mall.com ឬ JD.com ។
2. របៀបស្វែងរកទំនិញដូចគ្នា របស់អ្នកនៅលើ Taobao
2.1. ចម្លងចំណងជើងនៅខាងក្នុងពាក្យគន្លឹះនៅក្នុងការស្វែងរកបណ្តាញ Taobao ទាំងមូល:
https://item.taobao.com/item.htm?spm=a230r.1.999.1.RQA0rp&id=526146614369&ns=1#detail
ថតចំលងពាក្យ "女士包包2015秋冬新款潮流女手提包时尚女包大包休闲单肩包斜挎包" បន្ទាប់មកបើក គេហទំព័រ Taobao បន្ទាប់មកចូលទៅកាន់ប្រអប់សំរាប់ស្វែងរក ដើម្បីដាក់បញ្ជូលពាក្យដែលយើងបានថតចំលងចូល ,សូមធ្វើតាមជំហ៊ានរូបភាពដែលបានបង្ហាញ
ឧទាហរណ៏ដូចរូបខាងក្រោម
ដើម្បីរកទំនិញដែលដូចគ្មា គឺយើងត្រូវចុចលើពាក្យ
ដំបូងមើលចំនួនប្រើប្រាស់ , លើកទីពីរមើលប្រជាប្រិយភាពនៃការលក់ ទីបីមើលថាតើអ្នកលក់អនឡាញឬអត់ និងមើលកេរ្ដិ៍ឈ្មោះរបស់ហាង
រកមើលទំនិញតាមកាមេរ៉ា:
2.2. ថតរូបរកឃើញទំនិញ:
កាមេរ៉ាទូរស័ព្ទដៃដែលអ្នកចង់ទិញទំនិញត្រូវបានរក្សាទុកនៅលើកុំព្យូទ័ររបស់អ្នក, ផ្ទុកឡើងក្នុងរបារស្វែងរក Taobao ហើយចុចលើរូបភាពជាមួយនឹងការស្វែងរកនេះ:
រូបភាពទី:
បន្ទាប់ពីរូបភាពដាក់រូបភាព, អ្នកអាចរកឃើញទំនិញស្រដៀងគ្នានៅក្នុងរូបរាងទាំងមូលរបស់អ៊ីនធឺណេតនេះបើយោងតាមការលក់ទំនិញមានតំលៃថោកស្វែងរកកេរ្ដិ៍ឈ្មោះនិងតម្លៃ។
ផ្នែកឃ្លាំង
ផ្នែកឃ្លាំង
ផ្នែកសេវាអតិថិជន
ផ្នែកសេវាអតិថិជន
ផ្នែកសេវាអតិថិជន
ផ្នែកសេវាអតិថិជន
Loda.com.kh
Loda.com.kh
Loda Phnom Penh
MALL FOOD dept.1
MALL FOOD dept.2
© LODA All.Rights Reserved